លោក ឡា ផានិត (Pu Nith E Ka-ពូនិត អុីកា)CEO ក្រុមហ៊ុន Skin7 Cambodia ក្លាយជាតារា Influencer ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

39930

ភ្នំពេញ​៖ លោក ឡា ផានិត គឺជាម្ចាស់ក្រុមហ៊ុន Skin7 Cambodia ដែលកំពុងឆក់ប្រជាប្រិយភាពខ្លាំង តាមរយៈវីដេអូខ្លីប នៅលើបណ្តាញសង្គម តិកតុក (TikTok)  និង ហ្វេសប៊ុក (Facebook) ឈ្មោះថា Pu Nith E Ka-ពូនិត អុីកា។

គ្រប់វីដេអូ ដែល លោក ឡា ផានិត បានបង្ហោះចេញលើបណ្ដាញសង្គមម្ដងៗ មានអ្នកចូលចិត្ត និងទស្សនាជាច្រើនរាប់ពាន់រាប់លាននាក់ ព្រោះសុទ្ធសឹងតែឆ្លុះបញ្ចាំងនូវជីវិតរស់នៅប្រចាំថ្ងៃ  អាជីវកម្ម មុខជំនួញ ដំណើរកម្សាន្ត និង សុភមង្គលដ៏ផ្អែមល្ហែម នៃក្រុមគ្រួសាររបស់លោកផ្ទាល់។

ជាក់ស្តែង គិតមកដល់ពេលនេះ សម្រាប់គណនី TikTok របស់ លោក ឡា ផានិត ដែលមានឈ្មោះថា  “Pu Nith E Ka-ពូនិត អុីកា”  មានអ្នកតាមដាន (Follower) រហូតទៅដល់ ១.៩លាននាក់ និងឡាច ៩២.៩ លានឡាច ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ។ ចំនែកឯហ្វេសប៊ុកវិញ មានអ្នកតាមដាន រហូតដល់ ១៣៣ ពាន់នាក់ និង អ្នកចូលទនស្សនាវីដេអូជាមធ្យម 130 ពាន់ដង។

លោក ឡា ផានិត បានបន្ថែមថា៖ “សម្រាប់ខ្ញុំអត់ចេះសម្តែងទេ គឺចូលចិត្តធ្វើអ្វីដែលជាការពិត និងចេញពីបេះដូង ដូច្នេះទើបមាតិកា របស់ខ្ញុំតែងតែឆ្លុះបញ្ចាំងនូវសកម្មភាពជាលក្ខណៈគ្រួសារ និង ដំណើរកម្សាន្ត ប៉ុន្តែបែរជាទទួលបានការគាំទ្រលើសពីការរំពឹងទុកទៅវិញ! ខ្ញុំគិតថា នេះគឺជាសម័យ គេពេញនិយម មាតាវីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បី មានអ្វីទៅពិបាក ដោយគ្រាន់តែសម្លឹងមើលតម្រូវការមហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់”។

បច្ចុប្បន្ន លោក ឡា ផានិត មិនត្រឹមតែ ក្តោបបានតំណែងជាតារា Influencer ដ៏ឆ្នើម ក្នុងបេះដូងមហាជនប៉ុណ្ណោះទេ តែថែមទាំង ក្លាយជាជាសហគ្រិនជោគជ័យវ័យក្មេង ដ៏ឆ្នើមនៅក្នុងព្រះជាណាចក្រកម្ពុជាយើងផងដែរ។

លោក  ឡា ផានិត បានឲ្យដឹងថា អាជីវកម្ម ឬមុខជំនួញមួយជោគជ័យទៅបាន អាស្រ័យលើ ភាពឆ្លាតវៃ ការដឹកនាំល្អ ភាពប៉ិនប្រសប់ក្នុងការប្រាស្រ័យទាក់ទងគ្នា ទំនួលខុសត្រូវ និង ការចេះបត់បែនកាលៈទេសៈ និងនិន្នាការសង្គម។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Skin7 Cambodia របស់ លោក ឡា ផានិត មានលក់នូវផលិតផលឈុតថែរក្សាមុខ ស្បែកដងខ្លួន និងឡេទឹកអប់។ រាល់ផលិតផលរបស់ លោក ឡា ផានិត ឆ្លងកាត់ការតេស្តសាកល្បង និង ដកស្រង់បទពិសោធន៍ច្រើនលើកច្រើនសារ ដើម្បីធានាបាននូវគុណភាពល្អត្រឹមត្រូវតាមស្តង់ដា និង សុវត្ថិភាព100% ដល់អ្នកប្រើប្រាស់។

ភាពជោគជ័យរបស់ លោក ឡា ផានិត បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុក រាប់រយពាន់នាក់ តាមរយៈ ការបម្រើការនៅក្រុមហ៊ុន Skin7 Cambodia ដោយផ្ទាល់ ឬ ដោយប្រយោល ដូចជា ធ្វើជាតំណាងចែកចាយ និង តារាតំណាងផ្សព្វផ្សាយផលិតផល -ល-។

ក្រៅពីនេះ  លោក ឡា ផានិត តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ មនុស្សចាស់ជរា  និង មន្ទីរពេទ្រគន្ធបុប្ផា -ល-។

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan