ផ្ទុះការចាប់អារម្មណ៍វត្តមានរបស់ កុយ អេនណា ក្នុងការត្រៀមថត MV បែបស្និតស្នាលជាមួយ STEP

6408

បន្ទាប់ពីបាត់មុខពីការចេញចម្រៀងថ្មីមួយរយៈ តារាចម្រៀង STEP នៅផលិតកម្ម GenMusix បានបង្ហាញតម្រុយពីការចេញបទចម្រៀងថ្មីជាមួួយកម្រងរូបភាពគុណភាព ប្លែកៗ ឡូយៗជាច្រើនរូប តាមរយៈបណ្តាញសង្គមរបស់លោកកាលពីថ្មីៗនេះ។

អ្វីដែលធ្វើឱ្យហ្វេនកាន់តែទន្ទឹងរង់ចាំ ការចេញបទថ្មីក្រោមចំណងជើងថា “ខាំ (BITE)” នេះ គឺការបង្ហាញ concept បែបហឹរៗជាមួយនឹងវត្តមានតារាស្រីរាងសុិចសុី មានទេពកោសល្យច្រើន និងប្រជាប្រិយភាពខ្ពស់ កញ្ញា កុយ អេនណា ដែលជាបវរកញ្ញាលំដាប់រងទី 1 ក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ 2023។ ក្នុងវីដេអូក្លីបបង្ហាញពីការហាត់សមលើកដំបូងជាមួយ STEP សម្រាប់ការថត MV ថ្មីសម្រាប់បទ “ខាំ (BITE)” នេះ កញ្ញា កុយ អេនណា បានបង្ហាញចំណាប់អារម្មណ៍រំភើបដែលបានចូលរួមការងារថ្មីមួយនេះ ដែលជាបទពិសោធន៍រសជាតិថ្មីសម្រាប់អ្នកដែលតែងតែតាមដានគាំទ្រកញ្ញារហូតមកដែរ។

គួរបញ្ជាក់ផងដែរថា MV ថ្មីមួយនេះនឹងចេញជាផ្លូវការនៅទី 28 ខែសីហា ឆ្នាំ 2024។

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan