តារាចម្រៀង STEP ផ្ទុះការចាប់អារម្មណ៍មានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ប្រហែលជិតមានដំណឹងល្អហើយ

5742

តារាចម្រៀងស្រស់សង្ហា STEP និងតារាចម្រៀងស្រស់សោភា SK ដែលជ្រកក្រោមដំបូលផលិតផលកម្ម GenMusix តែមួយដើមឡើយត្រូវបានអ្នកគាំទ្រចំអន់ផ្គូរផ្គងតារាជាតារាចម្រៀងដែលមានទាំងទឹកដមសំឡេង និងរូបសម្រស់ស័ក្តិសមជាគូស្នេហ៍នឹងគ្នា រហូតជាបន្តបន្ទាប់ ពួកគាត់បង្ហាញភាពផ្អែមល្ហែមស្និទ្ធស្នាល ទាំងលើឆាកនិងក្រោយឆាក។

បន្ទាប់ពីបញ្ចេញស្នាដៃលើការច្រៀង និងសម្តែងរួមគ្នាកន្លងមកកាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តនិងចង់ឲ្យពួកគាត់ចាប់ដៃគ្នាជាគូស្នេហ៍កាន់តែខ្លាំង។ ចេញមកបែបច្បាស់ និងធ្វើឲ្យគ្រប់គ្នាសង្ស័យនោះគឺក្រោយពីរូបភាព និងវីដេអូខ្លះត្រូវបានទម្លាយទំនងជាសកម្មភាពដែល STEP សុំSKរៀបការនៅទីតាំងមួយកន្លែងយ៉ាងរ៉ូមេនតិច ជាមួយនឹងរូបថតមួយចំនួនត្រូវបានទម្លាយពីការចេញទៅដំណើរកម្សាន្តរួមគ្នាយ៉ាងស្និទ្ធិស្នាល រូបថតទាំងនេះកំពុងតែធ្វើឲ្យអ្នកគាំទ្រលើសជាតិស្ករ និងសរសើរថា ពួកគេពិតជាស័ក្កសមគ្នា ជាមួយនឹងពាក្យចោទសួរដដែលៗថា តើជាអ្វីឲ្យពិតប្រាកដ និងចង់ឲ្យរូបភាពនេះក្លាយជាការពិតលេចចេញជារូបរាង ឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា ក្រោយចូលរួមច្រៀងក្នុងផលិតកម្មរួមគ្នាតារាចម្រៀងភ្នែកតូចសាច់ដុំកង់ៗ Step និងតារាចម្រៀងស្រីមុខខ្យូតគួរឲ្យខ្នាញ់ SK តែងបង្ហាញសកម្មភាពរួមគ្នាជាច្រើនទាំងស្នាដៃអមចម្រៀង និងការថតវីដេអូខ្លីៗជាច្រើន ដោយទទួលបានការចាប់អារម្មណ៍ និងពេញចិត្តពីទស្សនិកជន។ វីដេអូបែបគូស្នេហ៍ និងការលេងសើចកំប្លុកកំប្លែងរួមគ្នាធ្វើឲ្យគ្រប់គ្នាកាន់តែតាមដានពីជីវិតរបស់ពួគគាត់ និងចង់ឲ្យគ្រប់យ៉ាងកើតមានក្នុងជីវិតពិតរបស់ពួកគាត់។

រងចាំតាមដានបន្តទៀតថាគូស្នេហ៍តារាចម្រៀងរូបនេះ តើជាការពិតឬយ៉ាងណា?

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Komsan